ឈ្វេងយល់អំពី មាឃបូជា
ថ្ងៃបុណ្យ “មាឃបូជា” ដែលជាបុណ្យធំមួយ នៅក្នុងព្រះពុទ្ធសាសនា ។ សូមពុទ្ធបរិស័ទទូទៅ រីករាយ និងសម្អាតចិត្ត អនុមោទនាទាំងអស់គ្នា កុំបីខាន ។
មាឃបូជា ជាពីធីបុណ្យមួយដែលមានសារៈសំខាន់នៅក្នុងពុទ្ធសាសនា ដែលរួមមាន : មាឃបូជា ពិសាខបូជា អាសាឍបូជា និងបុណ្យបវារណា (ចេញវស្សា)។ បុណ្យមាឃបូជា ប្រារព្ធឡើង ដើម្បីរំលឹកដល់ថៃ្ងដែល ព្រះសម្មាសម្ពុទ្ធទ្រង់ប្រកាសបង្កើត ព្រះពុទ្ធសាសនាឡើងក្នុងលោក នាប្រទេសឥណ្ឌា កាលពី ៥៨៨ ឆ្នាំ មុនគ្រិស្តសករាជ នាថៃ្ងទី ១៥កើត ខែមាឃ ក្រោយពីការត្រាស់ដឹង របស់ព្រះអង្គ ចំនួន ៩ ខែគត់ ។
ការបង្កើតព្រះពុទ្ធសាសនា ក្នុងឋានៈជាអង្គការសាសនាមួយនេះ ធ្វើឡើងនៅ ក្នុងចំណោម ព្រះសង្ឃចំនួន ១២៥០ អង្គ ជាសមាជិក ក្នុងអង្គមហាសន្និបាតមួយ ដែលបាននិមន្តមកពីគ្រប់ស្រទាប់វណ្ណៈទាំងអស់។ នៅក្នុងមហាសន្និបាតនោះ ព្រះសម្មាសម្ពុទ្ធ ទ្រង់បានប្រកាសនៅគោលការណ៍ ចំនួន១១ ប្រការ សម្រាប់ឲ្យសមាជិកមហាសន្និបាត ទាំងអស់ កាន់យកជាវិថីជីវិត និងសម្រាប់យកទៅ ផ្សព្វផ្សាយ ដល់ជនដទៃទៀត ឲ្យបានយល់ពី ពុទ្ធសាសនា ។

តាមវចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត “មាឃបូជា” គឺជាការធ្វើបូជាក្នុងខែមាឃ ។ មាឃបូជា
គឺជាឈ្មោះបុណ្យមួយសម្រាប់ព្រះពុទ្ធសាសនា
ប្រារព្ធធ្វើក្នុងថ្ងៃពេញបូណ៌មីខែមាឃ រំឭកដល់ សាវកសន្និបាត ឬ
“ការប្រជុំសាវ័ក” នៃព្រះសម្ពុទ្ធ ដែលហៅថា ចាតុរង្គសន្និបាត។
ចាតុរង្គសន្និបាត គឺជា “ការប្រជុំមានអង្គបួន” ដូចជា៖
១- ថ្ងៃនោះព្រះចន្ទ្រចរចូលដល់មាឃនក្សត្រ (គឺថ្ងៃពេញបូណ៌មីខែមាឃ) ២- ព្រះភិក្ខុសង្ឃចំនួន ១២៥០ អង្គ ឥតបានកំណត់ពេលគ្នាជាមុននោះទេ ក៏ស្រាប់តែមកប្រជុំព្រមគ្នា ក្នុងសំណាក់ព្រះបរមគ្រូ
៣- ព្រះភិក្ខុសង្ឃទាំងនោះសុទ្ធតែជា ឯហិភិក្ខុដូចគ្នាទាំងអស់ (គឺភិក្ខុដែលបានបំបួសដោយព្រះសម្មាសម្ពុទ្ធ)
៤- ព្រះភិក្ខុសង្ឃទាំងនោះសុទ្ធតែជាព្រះអរហន្ត។ ការប្រជុំមានអង្គ ៤ ដូច្នេះ ក្នុងពុទ្ធសម័យ មានតែម្ដងគត់; ក្នុងវេលានោះ ព្រះសម្មាសម្ពុទ្ធទ្រង់បានត្រាស់សម្ដែងឱវាទបាតិមោក្ខ ។
No comments:
Post a Comment